ព័ត៌មានជាតិ

លោក សុខ ពេញវុធ ដឹកនាំបើកកិច្ចប្រជុំបើកសំណើដេញថ្លៃការងារលទ្ធកម្មខណ្ឌដូនពេញ

(ភ្នំពេញ) ÷នៅព្រឹក ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩,០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃការងារលទ្ធកម្មខណ្ឌដូនពេញ រួមមានៈ សម្ភារៈការិយាល័យ, សម្ភារ និង គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ជូនរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកគណៈកម្មការលទ្ធកម្មខណ្ឌ លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ០៣ក្រុមហ៊ុន ផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។