ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី ស្នងការរង

(ព្រៃវែង)  ៖ នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៣:៣០នាទី នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានបើកកិច្ចប្រជុំមួយក្រោមការដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងកិច្ចប្រជុំ លោក លោកស្រី ស្នងការរងទាំងអស់បានលើកឡើងពីបញ្ហាប្រឈមពេលអនុវត្តការងារកន្លងមក និងលើកពីសំណូមពរជូនដល់ លោកស្នងការ ។

ដោយឡែកលោក ស្នងការ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ផែន ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព រាយការណ៍លម្អិត អំពីរចនាសម្ព័ន្ធ និងធ្វើបញ្ជីវត្តមាន តាមការិយាល័យ ហើយធ្វើរបាយការណ៍មកកាន់លោកស្នងការផ្ទាល់ ។

ក្រៅពីនេះទៅទៀតលោក ស្នងការ ក៏បានលើកឡើងពីកងកម្លាំងអន្តរាគមន៍ដែលត្រៀមបង្កើតថ្មី គឺជាកម្លាំងដែលនឹងជួយគ្រប់ផ្នែកទាំងអស់នៅក្នុងស្នងការដ្ឋាន ដូច្នេះកម្លាំងអន្តរាគមន៍ ត្រូវចេះគ្រប់ជំនាញទាំងអស់ បើកម្លាំងខ្វះជំនាញ លោកក៏នឹងអញ្ជើញគ្រូបង្គោលមកបណ្តុះបណ្ដាលដល់ស្នងការដ្ឋានតែម្ដង ។

ចុងបញ្ចប់លោក ស្នងការ បានលើកទឹកចិត្ត ណែនាំ លោក-លោកស្រី ស្នងការរង ទាំងអស់ត្រូវមានភាពសាមគ្គីភាព និងសហការគ្នាឱ្យបានល្អ រវាងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ក្នុងស្នងការដ្ឋាន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។