(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរង នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម នាំយកមកនូវទឹកប្រាក់ចំនួន ១២.៣៨៥.០០០ ៛ (ដប់ពីរលានបីសែនប្រាំបីម៉ឺនប្រាំពាន់រៀល)ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕