ព័ត៌មានជាតិ

តៃកុងស្រវឹងស្រាបើករថយន្តធំ បុករបងផ្ទះ មន្ត្រីយោធារងការខូចខាតយ៉ាងដំណំ !

(ក្រចេះ) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន
កើតឡើងកាលពីវេលាម៉ោង ៤និង៣០ នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣៧៧ ក្រចេះខ្លាស្ទុះ ភូមិស្តែស្ដៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ផ្ទះជនរងគ្រោះ ជាមន្រ្តីយោធា ឈ្មោះ ក្រាញ់ ផល្លា ភេទប្រុស អាយុ ៥៧ ឆ្នាំ ខូចខាតយ៉ាងធ្ងន់ធ្ងរ ទីឡំនៅកន្លែងកើតហេតុខាងលើ។

រថយន្ដបង្កហេតុម៉ាក SEMI TRAILER ពណ៌ខៀវស្លាកលេខ ភ្នំពេញ 3E9737 បើកបរដោយឈ្មោះ គង់ ស្នេហ៍ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ខឿន វីណា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិពាមរ ឃុំពាមរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។