ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ដេីម្បីចូលរួមធ្វើបទបង្ហាញក្នុងពិធីសន្និសិទសារព័ត៌មានស្ដីពី «ភាពជោគជ័យ ក្នុង រយៈពេល ៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តព្រៃវែង»

(ភ្នំពេញ) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងបានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រៃវែង ដេីម្បីចូលរួមធ្វើបទបង្ហាញក្នុងពិធីសន្និសិទសារព័ត៌មានស្ដីពី «ភាពជោគជ័យ ក្នុង រយៈពេល ៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តព្រៃវែង» ក្រោមអធិបតីភាព ឯកឧត្តម ផៃសុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅជាន់ផ្ទាល់ដី សាលសេរីភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋាន ជាពិសេស ខេត្តព្រៃវែងរបស់យើង បានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។