ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃពុធទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។

សូមបញ្ជាក់ផងដែរថាសម្រាប់នាព្រឹកនេះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន ៩៦ នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។