ព័ត៌មានជាតិ

ទារកកូនភ្លោះទើបសម្រាលថ្មីៗមកផ្លុងចោលនៅលើចំណីផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ

(កំពង់ចាម)៖ នាវេលាព្រលប់ថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ មានករណីជនមិនស្គាល់អត្តសញ្ញាណបានយកទារកកូនភ្លោះទើបសម្រាលថ្មីៗមកផ្លុងចោលនៅលើចំណីផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ ហើយត្រូវបានប្រជាពលរដ្ឋដែលជាអ្នកដំណើរឃើញនឹកបានរើយកមកចិញ្ចឹមនៅឯស្រុកព្រៃឈរ។ បន្ទាប់ពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈេរ ថាទារកទាំង២រូបនោះកើតមិនគ្រប់ខែ ហើយត្រូវការឧប្បករណ៍ដើម្បីសង្រ្គោះបន្ទាន់ ទើបឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងលោកជំទាវ អន ហេង លក្ខិណា ប្រធានគ.ក.ស.ក ខេត្ត ទៅសហការជាមួយអ្នករើសបានទារកនោះ ដើម្បីនាំយកមកមន្ទីរពេទ្យខេត្តកំពង់ចាម។

គិតមកដល់ម៉ោងនេះ ទារកទាំងពីរត្រូវបានទទួលការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នឹងត្រូវបានដាក់នៅក្នុងកែវចិញ្ចឹម។

រូបភាពៈ Anheng Leakhena

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។