ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំក្រុមហ៊ុនទទួលការអ៊ុតកៅស៊ូAC ត្រូវយកចិត្តទុកដាក់អនុវត្តតាមកម្រិតស្តង់ដា លក្ខណ:បច្ចេកទេស ដើម្បីធានាគុណភាព សោភ័ណភាពប្រើប្រាស់បានយូរអង្វែង

(កំពង់ចាម) ÷នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង ៨៤០ម៉ែត្រ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ដែលមានទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំទៅក្រុមហ៊ុនទទួលការអ៊ុតកៅស៊ូបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមកម្រិតស្តង់ដា លក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាព សោភ័ណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះ មានការយោគយល់ និងអធ្យាស្រ័យ ក្នុងអំឡុងពេលដែលក្រុមការងារកំពុងតែអនុវត្តការងារ។

សូមបញ្ជាក់ថា៖ គម្រោងអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវខាងលើនេះ ប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។