ព័ត៌មានជាតិ

ឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងដំឡើងឋានៈ ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្ស តាមរយៈសេចក្ដីសម្រេច​ចុះថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០នេះ ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគ​ណ​បក្ស​ប្រជា​ជនកម្ពុជា។

សេចក្ដីសម្រេចបានសរសេរថា «តែងតាំងដំឡើងឋានៈឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត ពីសមាជិក ជាអនុប្រធាន​គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល»។

សូមជម្រាបថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នា​ក់​​​កណ្តាល ហើយការតែងតាំងដំឡើងឋានៈឯកឧត្ដម ពីសមាជិក ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គឺបន្ថែមលើមុខងារបច្ចុប្បន្នប៉ុណ្ណោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។