ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ មកពីសាលាស្រុកស្ទឹងត្រង់

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ថ្នាក់ដឹកនាំ និងមន្ត្រីសាលាស្រុក ដែល ដែលដឹកនាំដោយលោក ទុយ ណេត អភិបាលស្រុកស្ទឹងត្រង់ នាំយកមកនូវទឹកប្រាក់ចំនួន ១២.៤២១.០០០ ៛ (ដប់ពីរលានបួនសែនពីរម៉ឺនមួយពាន់រៀល) ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។