ព័ត៌មានជាតិ

ផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន៦មុខ ក្នុងឆ្នាំ២០២០

(ភ្នំពេញ) ÷របាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន០៦មុខ ក្នុងឆ្នាំ២០២០
ដោយផ្អែកលើស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ បានពិនិត្យឃើញពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច មានដូចខាងក្រោមៈ
១-ដំណាំដំឡូងមី
– ផ្ទៃដីដាំដុះ ចំនួន ៦៥៦ ៨៦៨ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៥៨២ ០៥៥ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១៩,២២តោន/ហិកតា
– បរិមាណផល ប្រមាណជា ១១ ១៨៥ ០៦៩តោន
– បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧ ០៧៥ ៤៩៤តោន ក្នុងនោះ
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ (តម្លៃបានមកពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)
– រោងចក្រកែច្នៃមានចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណជា ៥%)។
២-ដំណាំស្វាយចន្ទី
– ផ្ទៃដីដាំដុះ ចំនួន ២៣៦ ៤៧១ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ១៦៥៦៧០ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១,៤៦២តោន/ហិកតា
– បរិមាណផល ប្រមាណជា ២៤២ ១៧៧តោន
– បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២១៨ ៨៨៤,២៩តោន
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨ ១១១ ៧០០ដុល្លារ
– សិប្បកម្មកែច្នៃមានចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន ២៦
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា (កើនប្រមាណជា ៥%)។
៣-ដំណាំស្វាយ
– ផ្ទៃដីដាំដុះ ចំនួន ១២៦ ៦៦៨ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៩១ ១០៤ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១៥,៣៧៧តោន/ហិកតា/រដូវ
– បរិមាណផល ប្រមាណជា ១ ៤០០ ៩១៤តោន ក្នុងមួយរដូវ
– បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥ ២៧៤,៤៤តោន
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៧៣ ២០៧ ៧០០ដុល្លារ
– ក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៣៥ ៥០០ហិកតា (កើនប្រមាណជា ៧%)។
៤-ដំណាំចេកអំបូងលឿង (ឆ្នាំ២០២០)
– ផ្ទៃដីប្រមូលផល ចំនួន ១៥ ៩៤៥ហិកតា
– ទិន្នផលជាមធ្យម ចំនួន ៣០តោន/ហិកតា
– បរិមាណផល ប្រមាណជា ៤៧៨ ៣៥០តោន
– បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០,៩៤តោន
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៥១ ១២៥ ៧០០ដុល្លារ
– ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨ ៣៣៧ហិកតា (កើនប្រមាណជា ១៥%)។

៥-ដំណាំមៀនប៉ៃលិន (តាង៉ែន)
– ផ្ទៃដីដាំដុះ ចំនួន ១៤ ៤០៧ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ១១ ៥១៤ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១៣,៨៨២តោន/ហិកតា
– បរិមាណផល ប្រមាណជា ១៥៩ ៨៣៣តោន
– បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤,៥២តោន
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧ ៧៦៣ ១០០ដុល្លារ
– ក្រុមហ៊ុននាំចេញមានចំនួន ២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៥ ១២៧ហិកតា (កើនប្រមាណជា ៥%)។
៦-ដំណាំម្រេច
– ផ្ទៃដីដាំដុះ ចំនួន ៦ ៨២២ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៦ ០០៤ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ៣,១៣៦តោន/ហិកតា
– បរិមាណផល ចំនួន ១៨ ៨២៩តោន
– បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥ ០០៥,៦៥តោន
– តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥ ៤៩០ ២០០ដុល្លារ
– ក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន
– ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៧ ១៦៣ហិកតា (កើនប្រមាណជា ៥%)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។