ព័ត៌មានជាតិ

កម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យ បានចុះការពារក្នុងពិធីចែកព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង .ជូនដល់ប្រជាពលរដ្ឋដែលជួបរងគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)នៅចំណុចផ្ទះ 100 ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ

(ពោធិ៍សាត់) ៖លោកវរសេនីយ៍ឯក អ៊ុក ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
គោរពរាយការណ៍ជូន
លោកឧត្តមសេនីយ័ស្នងការនគរបាលខេត្តពោធិសាត់(ជាទីគោរពដ៏ខ្ពង់ខ្ពស់)
_នៅថ្ងៃទីទី 3 ខែ មេសា ឆ្នាំ 2023 វេលាម៉ោង8 និង 35 នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន04នាក់ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យចំនួន 16 នាក់ និងកម្លាំងប្រជាការពារចំនួន05នាក់
ដឹកនាំដោយ
លោកវីរៈសេនីយ៍ឯក អ៊ុល ហៃ ឋានៈអធិការនគរបាលស្រុកតាលោសែនជ័យ
សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក តាលោសែនជ័យចំនួន 03 នាក់ និងកម្លាំងសឹករងស្រុកតាលោសែនជ័យចំនួន01នាក់។
.បានចុះការពារក្នុងពិធីចែកព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង
.ជូនដល់ប្រជាពលរដ្ឋដែលជួបរងគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)នៅចំណុចផ្ទះ 100 ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គង់ សំអុល
ប្រតិភូអមដំណើរ
១.ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់
២.ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។
.ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកព្រះរាជអំណោយដល់ប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន 5 ភូមិ
.ភូមិប្រហាល
.ភូមិសំសាន្ដ
.ភូមិតាំងគោក
.ភូមិព្រៃកន្ទួត
.ភូមិបោសគរ
.បណ្ដាលឲ្យខូចខាតចំនួន217 ខ្នងផ្ទះ ស្មើនឹង 217 គ្រួសារ។
.នៅក្នុងនោះគ្រួសាររងគ្រោះថ្នាក់ធ្ងន់ចំនួន 82 ខ្នងផ្ទះ ថ្មើរហ្នឹង 82 គ្រួសារ
.គ្រួសាររងគ្រោះថ្នាក់មធ្យមនិងគ្រួសាររងគ្រោះថ្នាក់ស្រាលមានចំនួន 135 ខ្នងផ្ទះ ស្មើនឹង 135 គ្រួសារ។
.គ្រួសារដែលរងគ្រោះថ្នាក់ធ្ងន់ចំនួន 82 គ្រួសារ ក្នុង01គ្រួសារៗទទួលបានព្រះរាជអំណោយ ដូចខាងក្រោម
.អង្ករ01ការ៉ុងចំនួន 50 គីឡូក្រាម
.តង់កៅស៊ូចំនួន 1
.ឃីតចំនួន 1 មាន (មីចំនួន 2 កេស .ត្រីខចំនួន1យួរ .មុងចំនួន 1 .ក្រម៉ាចំនួន 1 .សារុងចំនួន 1 .ភួយចំនួន 1 .អាវយឺតចំនួន 1) និងថវិកាចំនួន 80 ម៉ឺនរៀល។
.គ្រួសារដែលរងគ្រោះថ្នាក់មធ្យមនិងស្រាល មានចំនួន 135 គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានព្រះរាជអំណោយ ដូចខាងក្រោម
.អង្ករ1ការ៉ុងចំនួន 50 គីឡូក្រាម
.តង់កៅស៊ូចំនួន 1
.ឃីតចំនួន 1មាន(មីចំនួន2កេះ .ត្រីខចចំនួន១យួរ .មុង១ .ក្រម៉ា១ .សារុង១ .ភួយ១ .អាវយឺត១) និងថវិកាចំនួន 40 ម៉ឺនរៀល។
សូមគោរពលា
វ/ឯក. អ៊ុល ហៃ

(ដោយ ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។