ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សា និងសមិទ្ធផលនានា ក្នុងអនុវិទ្យាល័យត្រប់ ស្រុកបាធាយ

(កំពង់ចាម) ៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អាទិភាពភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ស្ថិតក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា ១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យត្រប់ ស្ថិតក្នុងភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រប់ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។