ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ នៃសេចក្ដីណែនាំរួម​ ស្ដីពី​សកម្មភាព​ និងការរៀបចំភ្ងាក់ងារសន្ដិសុខបោះឆ្នោត​ ក្នុង​យុទ្ធនាការ​ការពារដំណេីរការរៀបចំការបោះឆ្នោតជ្រេីសរេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី៧​ ឆ្នាំ​២០២៣

(ភ្នំពេញ) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី០៦​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានអញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ នៃសេចក្ដីណែនាំរួម​ ស្ដីពី​សកម្មភាព​ និងការរៀបចំភ្ងាក់ងារសន្ដិសុខបោះឆ្នោត​ ក្នុង​យុទ្ធនាការ​ការពារដំណេីរការរៀបចំការបោះឆ្នោតជ្រេីសរេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី៧​ ឆ្នាំ​២០២៣​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តីយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។