ព័ត៌មានជាតិ

ថ្នាក់ដឹកនាំរដ្ធបាលខេត្តព្រៃវែង អញ្ជើញទទួលជួបសំណេះសំណាល និងស្វាគមន៍គណៈប្រតិភូ តំណាងខេត្តទាំងបី រួមមានៈ ខេត្តតៃនិញ ខេត្តឡុងអាន និងខេត្តដុងថាប់ ដើម្បីសម្ដែងនូវការអបអរសាទរ

(ព្រៃវែង) ៖នាព្រឹកថ្ងៃទី៦ ខែមេសា  ឆ្នាំ២០២៣នេះឯកឧត្តម ជា​ សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវព្រមទាំងអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្ត បានអញ្ជើញទទួលជួបសំណេះសំណាល និងស្វាគមន៍គណៈប្រតិភូ តំណាងខេត្តទាំងបី រួមមានៈ ខេត្តតៃនិញ ខេត្តឡុងអាន និងខេត្តដុងថាប់ ដើម្បីសម្ដែងនូវការអបអរសាទរ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក្នុងពិធីជួបជុំអបអរសាទរ និងពិសារអាហារសាមគ្គី នៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្តទាំងបី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញមកអបអរសាទរ និងពិសារអាហារសាមគ្គី នាឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ។

ក្នុងពិធីជួបជុំនេះគឺបញ្ជាក់ពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រសើរទ្វេឡើង ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែន ស្របតាមស្មារតីទទួលខុសត្រូវ និងឆន្ទៈរួមរបស់ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងគោលដៅបម្រើ ដល់ផលប្រយោជន៍នៃប្រជាជនទាំងពីរផងដែរ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រៃវែង សូមថ្លែងអំណរគុណភាគីមិត្តវៀតណាម ជាពិសេសខេត្តជាប់ព្រំដែន (ខេត្តដុងថាប់ ខេត្តឡុងអាន និងខេត្តតៃនិញ) សូមបួងសួងប្រសិទ្ធជូនពរជ័យ សិរិសួរស្តី ចំពោះថ្នាក់ដឹកនាំវៀតណាម និងប្រតិភូទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។