ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះឧបាយកលទុច្ចរិតចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា

(ភ្នំពេញ) ៖នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាមានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតកន្លងមក ដូចជា ការប្រកាសចូលស្រុកថ្ងៃ៩វិច្ឆិកា ការប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងមករាជរដ្ឋាភិបាល ការទាមទារឱ្យព្រះមហាក្សត្រចុះចេញពីអំណាច និងការទាមទារផ្លាស់ប្តូររបបរាជានិយម ប៉ុន្តែ យើងនៅតែអាចរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។