ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

(សៀមរាប) ៖នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប និងការអញ្ជើញចូលរួមពីសំណាក់ និងឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។

បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ៦ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗផងដែរ។ ឯកឧត្តម បានបន្តថា តាមរយៈការចូលរួមពិនិត្យពិភាក្សា និងឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុក្ខ។

ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ក៏ដូចជាព្រឹត្តិការណ៏អង្គរសង្ក្រាន្តឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំអនុវត្តកិច្ចការសំខាន់ៗជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ពិសេសកិច្ចសហការការពារសន្តិសុខ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់យាងមកបំពេញព្រះរាជកិច្ចនៅក្នុងខេត្ត សៀមរាប (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងប្រតិភូ ដែលអញ្ជើញមកបំពេញកិច្ចការជាប្រវត្តិសាស្រ្តរបស់កម្ពុជា គឺពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា នៅប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដែលប្រព្រឹត្តទៅនាដើមខែឧសភាឆ្នាំ២០២៣ខាងមុខនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។