ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ពីកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ពីមេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នាំយកមកនូវទឹកប្រាក់ចំនួន ៥.៥០០.០០០ ៛ (ប្រាំលានប្រាំសែនរៀល)ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។