ព័ត៌មានជាតិ

ចៅក្រមបើក​ការ​ស៊ើបសួរជនជាតិ​ចិន​៥​នាក់ ពាក់ព័ន្ធ​រឿង​ជម្រិត​ទារប្រាក់​​១​លាន​ដុល្លារ​ !!

(ភ្នំពេញ) ៖ កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន៥នាក់ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ជ​ម្រិ​.​ត​ទារប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​២​ថ្ងៃ​។។ ក្រោយការចាប់ខ្លួនជនជាតិចិនទាំង៥នាក់ត្រូវបានបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ។

លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ​មួយ ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិនទាំង ៥ នាក់។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ ត្រូវ​តំណាង​អយ្យកា​របើក​ការ​ស៊ើប​២​នាក់ នៅ​សល់​៣​នាក់​ទៀត តែ​ដោយសារ​ផុត​ម៉ោង​រដ្ឋបាល ក៏​ផ្ញើ​ទៅ​ឱ្យ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ ដាក់​ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន។

ជនសង្ស័យ​ទាំង​៥​នាក់​នោះ​រួម​មាន ៖
១- ឈ្មោះ tian hengwei ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​,
២- ឈ្មោះ bai Fu jun ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​,
៣- ឈ្មោះ miao qianlong ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​,
៤- ឈ្មោះ xu panpan ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ
៥- ឈ្មោះ zhu xinyu ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។

សូម​ជម្រាប​ថា មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​២​ថ្ងៃ មាន​ករណី​ចាប់​បង្ខាំ​.​ង​ជនជាតិ​ចិន​ម្នាក់ ដើម្បី​ជ​ម្រិ​.​ត​ទារប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ចំណុច​ចំណតរថយន្ត​នៃ​អគារ​ស្នាក់​នៅ​ស្កា​យ​វីឡា ដែល​មាន​អាសយដ្ឋាន​អគារ​លេខ​១៩២ ផ្លូវ​១៦៣ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ហើយ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​បាន​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៧​នាក់ នៅ​២​គោលដៅ​ផ្សេង​គ្នា ស្ថិត​ក្នុង​ខណ្ឌដង្កោ ខណៈ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សូម​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​តាម​ច្បាប់​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​បណ្ដាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣ នេះ បាន​ឲ្យ​ដឹង​ថា ករណី​ចាប់​បង្ខាំ​.​ង ដើម្បី​ជ​ម្រិ​.​ត​ទារប្រាក់​១​លាន​ដុល្លា​អា​មេ​រិ​ករ​នេះ បាន​កើតឡើង​នៅ​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​។ ពេល​នោះ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ប្រើប្រាស់​រថយន្ត​ម៉ាក Vellfire ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BQ-0560 (​ផ្លា​ក​លេខ​ក្លែងក្លាយ​) និង​ផ្លា​ក​លេខ ភ្នំពេញ 2BT-1768 ប្រដាប់​ដោយ​អា​វុ​.​ធ​គ្រប់​ដៃ​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ចា​.​រកម្ម និង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ នៅ​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​២​គោលដៅ​ផ្សេង​ពី​គ្នា រួម​មាន ៖ គោលដៅ​ទី​១- នៅ​ក្នុង​បុរី​មួយ​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ គោលដៅ​ទី​២- ក្នុង​បុរី​មួយ​កន្លែង នៅ​ផ្លូវ​៥០​ម៉ែត្រ ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​M26 ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ប្រ​តិ​ប​តិ្ត​ការ​នេះ កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ៖

គោលដៅ​ទី​១- រថយន្ដ​ម៉ាក Alphard ពណ៌​ស ផ្លា​ក​លេខ ភ្នំពេញ​2BZ-9995 ចំនួន​១​គ្រឿង​, រថយន្ដ​ម៉ាក Alphard ពណ៌​ខ្មៅ ផ្លា​ក​លេខ តាកែវ​2D-8888 ចំនួន​១​គ្រឿង​, ផ្លា​ក​លេខ​រថយន្ដ (​មុខក្រោយ​)១​គូ លេខ ភ្នំពេញ​2BQ-0560, កាំ​ភ្លើ​.​ង​វែង​១​ដើម មាន​បង់​២. កាំ​ភ្លើ​.​ង​ខ្លី​១​ដើម មាន​បំពាក់​ឧបករណ៍​ខ្ទប់​សំឡេង​, បង់​ចំនួន​១, គ្រាប់​កាំ​ភ្លើ​.​ង​វែង​ខ្លី​មួយ​ចំនួន​, គ្រាប់បែក​១ (​ប្រគល់​ជូន CMAC), កូន​កាំ​បិ​.​ត​២, ខ្នោះដៃ​៣​គូ​, វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង​, ទូដែក​ចំនួន​១, ទូរស័ព្ទ​ដៃ​២​គ្រឿង​, កាត​សម្គាល់​ខ្លួន​ចំនួន​២, អាវ​ការពារ​គ្រាប់​ចំនួន​១ និង​ឯកសារ​មួយ​ចំនួន​ទៀត​។

គោលដៅ​ទី​២- កាំ​ភ្លើ​.​ង​ម៉ាក ZOTAKI M9 06-T. គ្រាប់​កាំ​ភ្លើ​.​ង​ចំនួន​៦​គ្រាប់​, បង់​ចំនួន​១, ទូរស័ព្ទ​ដៃ​២​គ្រឿង (​ម៉ាក OPPO ១​គ្រឿង​, ម៉ាក XIAOMI ១​គ្រឿង​), កាបូប​ពណ៌​ខ្មៅ ចំនួន​១, មាន​កាត​មួយ​ចំនួន​, លិខិតឆ្លងដែន​ចំនួន​១ និង​រថយន្ត​មួយ​គ្រឿង​ម៉ាក Vellfier ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BT-1768 មួយ​គ្រឿង​។ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​រំដោះ និង​មាន​សុវត្ថិភាព រីឯ​សុខភាព​វិញ​មាន​លក្ខណៈ​ទន់ខ្សោយ ដោយសារ​តែ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​ទា​រុ​.​ណ​កម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​រាង​កាយ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ជន​រង​គ្រោះ និង​មហាជន បាន​ស្នើ​សុំ​អនុវត្ត​តាម​ច្បាប់​ឲ្យ​តឹង​រឹង​ទៅ​លើ​ក្រុម​ពួក​ជនសង្ស័យ​ដែល​ជា​ពួក​ឧក្រិដ្ឋជន មាន​អង្គការ​ចាត់តាំង និង​ចរិត​ប្រព្រឹត្ត​បទល្មើស​(​ធ្វើ​ទា​រុ​.​ណ​កម្ម​) ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ជា​ពិសេស​ប៉ះពាល់​ដល់​សន្តិសុខ​អ្នក​វិនិយោគិន​ទាំងឡាយ​ដែល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ ទូដែក​ម៉ាក GOLDEN MODEL GD-110 ពណ៌​ទឹកប្រាក់ រក​ឃើញ​សម្ភារៈ​ដូច​ជា កាំ​ភ្លើ​.​ង​ម៉ាក 20RAKI M906-T ពណ៌​ខ្មៅ លេខ 2204170 ចំនួន​១, បង់​កាំ​ភ្លើ​.​ង​ចំនួន​០១ និង​គ្រាប់​កាំ​ភ្លើ​.​ង​ចំនួន​៦ គ្រាប់​។ កាំ​ភ្លើ​.​ង​ម៉ាក Lock 30 ពណ៌​ខ្មៅ​លេខ TWT886 ចំនួន​០១, បង់​កាំ​ភ្លើ​.​ង​ចំនួន​០១ និង​គ្រាប់​កាំ​ភ្លើ​.​ង​ចំនួន​១០​គ្រាប់​។ រួម​ទាំង​លិខិតឆ្លងដែន​ជនជាតិ​ចិន​ចំនួន​៤​នាក់​មាន ៖ ១- ឈ្មោះ XU PAN PAN លេខ EJ2703940, ២- ឈ្មោះ TIAN HENG WEI លេខ EH1931219, ៣- ឈ្មោះ MIAO QIAN LONG លេខ​EJ6164745 និង​៤- ឈ្មោះ ZHU XINYU លេខ EJ9709133 និង​ប្រាក់​ចំនួន ១.០០០ ដុល្លារ​អា​មេ​រិ​ក​គត់​ទៀត​ផង​។ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​។

សូម​ជម្រាប​ទៀត​ថា ប្រ​តិ​បត្ត​ការ​នោះ ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧ នាក់ ប៉ុន្តែ​នៅ​ពេល​នាំ​ទៅ​សាកសួរ គឺ​មនុស្ស​២​នាក់​មិន​ពាក់ព័ន្ធ​បទល្មើស​នោះ​ទេ ទើប​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ ដូច្នោះ​ជន​ដែល​ពាក់ព័ន្ធ​មាន​តែ​៥​នាក់​ប៉ុណ្ណោះ និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។