ព័ត៌មានជាតិ

សម្តេចតេជោ តេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈអាកាសធាតុប្រែប្រួល ងាយនឹងឆ្លងជំងឺដង្កាត់ផ្សេងៗ

(ភ្នំពេញ) ៖សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា ការ ប្រែប្រួលអាកាសធាតុនៅលើពិភពលោកកំពុងតែបង្កបញ្ហាធំខ្លាំងណាស់សម្រាប់ជំងឺដង្កាត់ផ្សេង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ខែមេសា២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរ ពេទ្យកុមារជាតិកម្ពស់៤ជាន់ ដែលស្ថិត នៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខ្មែរយើងមានពាក្យនិយាយថា ឆ្លងវាលបី ហើយយើងបានឆ្លងកាត់វាល ២លើក រួចទៅហើយ ដែលវាលទី១ គឺសង្គ្រាមយើងបានឆ្លងកាត់រួចហើយ និងវាលទី២.គឺវាលនៃភាពអត់ឃ្លានដែល យើងបានឆ្លងកាត់រួចហើយ ហើយវាលទី៣.គឺវាលនៃការឆ្លងរាលដាលនៃមេរោគជំងឺឆ្លងផ្សេងៗ ដែលវាលនេះពិតជាមិនអាចនឹងឆ្លងផុតនោះទេ ព្រោះការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀតដែលយើងត្រូវប្រុងប្រយ័ត្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។