ព័ត៌មានជាតិ

ល្បែសុីសងឆ្នោតវៀតណាមកើតឡើងក្នុងខណ្ខដូនពេញ យ៉ាងពេញបន្ទុក ធ្វើឲ្យប្រជាពលរដ្ឋធំព្រួយបារម្ភ ខ្លាំងពីបញ្ហាអសន្តិសុខសង្គម

(ភ្នំពេញ) ÷ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រភពថ្មីៗបានឲ្យដឹងថា:មានទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ ដែលត្រូវបានគេដឹងថា មានឈ្មោះ ហេង ម៉េង ជាមេឆ្នោតធំប្រចាំខណ្ឌដូនពេញផ្ទាល់តែម្ដង តែគ្មានអាជ្ញាធរមិនហ៊ានចុះបង្ក្រាប ឡើយ។

ថ្មីៗពីប្រជាពលរដ្ឋបានបង្ហើនឲ្យដឹងថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើននៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លាមអ្វីនោះឡើយ សង្ស័យព្រោះមានបុគ្គលឈ្មោះ ហេង ម៉េង ជាខែលចាំការពារ និងបានរត់ការជូនគ្រប់ស្ថាប័នពាក់ព័ន្ធហើយមើលទៅ ខណៈអាជ្ញាធរទៀតសោត ក៏ប្រហែលជាត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ ម៉េង ហេង មេឆ្នៀតខាងលើដែរហើយឬយ៉ាងណា ទើបបានជាសង្ងំស្ងាត់ជាពិសេសលោកធានផ្សារតែម្ដង ។

កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងមន្ដ្រីពាក់ព័ន្ធណាក្នុងរាជធានីភ្នំពេញ ដែល​អនុញ្ញាតិ​ឱ្យ​មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់​គ្រង​របស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​ប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រធានផងដែរ ជាក់ស្ដែងក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ នៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េង បើកលេងយ៉ាងរលូនហើយ ។

ជាមួយនឹងករណីនេះដែរ លោកមេប៉ុស្ដិ៍សង្កាត់ផ្សារកណ្ដាលទី១ បានបបញ្ជាក់ឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមិនមានជាប់ពាក់ព័ន្ធឡើយ ដោយទីតាំងនៅក្នុងផ្សារកណ្ដាលនេះ គឺខាងផ្សារជាអ្នកគ្រប់តែម្ដង ព្រោះជាតំបន់ស្វាយ័ត្ន ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងលោល ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផង ព្រោះបញ្ហាជាច្រើន ដូចជាចោរកម្ម ឃាតកម្ម ឆក់ ប្លន់ សុទ្ធតែជាដើមចមចេញពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ហើយគោលនយោបាយភូមិឃុំមានសុវត្តិភាព ក្នុងចំណុចទី៥ ក៏បានហាមប្រាមមិនឱ្យការលេង​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផងដែរ ។

មានមន្ដ្រីពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ហេង ម៉េង និងលោកប្រធានផ្សារកណ្ដាល បាននៅឡើយទេ ដោយគ្នានលេខទូរស័ព្ទ ឡើយ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។