ព័ត៌មានជាតិ

ក្មេងប្រុស២នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកនឹងម៉ូតូ នៅក្រុងប៉ោយប៉ែត!

(បន្ទាយមានជ័យ) ៖ ក្មេងជំទង់២នាក់បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងត្រង់ចំណុចស្រះទឹកកាស៊ីណូឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថាៈ មុនពេលកើតហេតុឈ្មោះ គូ សុគីន ភេទប្រុស អាយុ១៨ឆ្នាំ ជាតៃកុងរថយន្តដឹកទឹកកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A.5980ធ្វើដំណើរលើទ្រូងផ្លូវបញ្ច្រាសទិសពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នបានបុកនិងម៉ូតូម៉ាកវ៉េវអត់ស្លាកលេខពណ៌ខ្មៅពីជើងទៅត្បូងបណ្ដាលអោយមនុស្ស ម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មី ។

របាយការណ៍ដដែលថាៈ ជនរងគ្រោះទី១.ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ស្លាប់)។

ទី២.ឈ្មោះ ហើម ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (របួសធ្ងន់)ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ធ្វើការវាស់វែងតាមនីតិវិធី ចំណែករថយន្តដឹកទឹក និង ម៉ូតូត្រូវ កម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។