ព័ត៌មានជាតិ

ដាំបាយទុកចោលមិនប្រុងប្រយ័ត្នបណ្តាលអោយភ្លើងឆេះរោងស្នាក់នៅកម្មករទឹកកកមួយកន្លែងនៅស្រុក​អន្លង់​វែង!

(ឧត្តរមានជ័យ) ៖ រោង​កម្មករ​ទឹកកក​ស្នាក់​នៅ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

រោង​កម្មករ​ខាងលើ​នេះ​មាន​ទំ​ហ៊ំ​៥​ម៉ែត្រ គុណ​៨​ម៉ែត្រ សាងសង់​អំពី​ដែក ដំបូល​ប្រក់​ស័​ង្គ​សី ក្រាល​ក្តា ជញ្ជាំង​ក្តា ។ម្ចាស់​រោង​សិប្បកម្ម​ទឹក​ក​ឈ្មោះ លឹ​ម ស្រី​មុំ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា បណ្ដាល​ឱ្យ​ឆេះ​រោង​ស្នាក់នៅ​កម្មករ​១​ខ្នង​នេះ ។
មូលហេតុ​បណ្ដាល​ឱ្យ​ឆេះ​មក​ពី​កម្មករ​ដាំបាយ​ទុក​ចោល​មិន​បាន​ពន្លត់ភ្លើង បណ្តាល​ឱ្យ​ឆេះ​តែ​ម្តង​ពេល​កម្មករ​ចេញ​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​ទឹកកក ភ្លាម​ៗ​នោះ​រូប​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការ​ស្រុក​អន្ល​ង់​វែង​ជួយ​អន្តរាគមន៍​ចុះ​ជួយ​ពន្លត់​ផង​ដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។