ព័ត៌មានជាតិ

សម្តេចភក្តី សាយ ឈុំ អញ្ជើញនាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង…

(ភ្នំពេញ) ៖ល្ងាចថ្ងៃច័ន្ទ ៥កើត ខែពិសាខ បញ្វស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវ បច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ សម្តេច ក៏បានប្រារព្ធពិធីបង្សុកូល បុព្វការីជន របស់សម្តេច ដែលបានធ្វើមរណកាលកន្លងទៅហើយនោះផងដែរ…។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។