ព័ត៌មានជាតិ

អគ្គីភយ័ឆាប​ឆេះ​ព្រៃ​លើ​ខ្នងភ្នំ​គូលែន​​ តាំង​ពី​​យប់​អា​ធ្រា​ត្រ​ រហូតដល់ព្រឹកនេះ មិនទាន់រលត់នៅឡើយ​.!

(​សៀម​រា​ប) ៖ តាមព័ត៌មានបឋមមិនទាន់​ដឹង​ពី​មូលហេតុ​ជុំវិញករណី​ភ្លើង​ឆេះ​ព្រៃ​លើ​ខ្នង​ភ្នំ​គូលែន បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់អា​ធ្រា​ត្រ​ បើ​គិត​មក​ដល់វេលា​​ម៉ោង៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​​២៦ មេសា ឆ្នាំ​​២០២៣ ។ ​នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច ​។

​សូម​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​លើ​ខ្នងភ្នំ​គូលែន​នោះ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​២​អា​ធ្រា​ត្រ​​​ឈាន​ចូល​​ថ្ងៃ​ទី​២៦​ មេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្រះ​ដំរី ប្រហែល​៣០០​ម៉ែត្រ ​ក្នុង​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ ​នេះ​ថា ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ នៅ​លើ​ខ្នងភ្នំ​គូលែន ទាំង​កណ្តាល​យប់​អា​ធ្រា​ត្រ​នោះ​តែ​បន្ត​ឆេះ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទេ ព្រោះ​នៅ​ចំងាយ​ប្រហែល​៥​គីឡូ​ពី​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មក​ដល់​ពេល​នេះ​ស្ថានភាព​ភ្លើង​កំពុង​ឆេះ​បន្ត ប៉ុន្តែ​កន្លែង​ខ្លះ​រលត់​ហើយ កន្លែង​ខ្លះ​នៅ​បន្ត​ឆេះ​ ។ ​ស្ថានភាព​ផ្លូវ​អត់​មាន​មធ្យោបាយ​ណា​ទៅ​ដល់​ឡើយ​ មាន​តែ​ដើរ​​ថ្មើរ​​ជើង​រុក​ព្រៃ​ ​ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ​បន្ត​ទៀត​ ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។