ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់តាំងឲ្យក្រុមការងារ ទទួលខុសត្រូវពលករចំណាកស្រុកមកពីប្រទេសថៃ

(កំពង់ចាម) ÷ក្រោយពីទទួលបានការចាត់តាំងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមការងារទទួលខុសត្រូវពលករចំណាកស្រុក មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០ នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមលោក សេន សារ៉េត អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកនេះក្រុមការងារទទួលខុសត្រូវពលករចំណាកស្រុកមកពីប្រទេសថៃ និងធ្វើការដឹកជញ្ជូនពលករ ពលការនខាងលើទៅកាន់ខេត្តកំពង់ចាម តាមជើងរថយន្តកងទ័ពចំនួន៣ គ្រឿង ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងការរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើង៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។