ព័ត៌មានជាតិ

លោក ផាន អូន បានចូលរួមប្រជុំជាមួយគណ:កម្មាធិការគណបក្សមូលដ្ធានឃុំមៀន ដើម្បីស្ដាប់សភាពការណ៍ការងារអនុវត្តរបស់គណបក្សឃុំ និងលើកទិសដៅបន្ត !

(កំពង់ចាម) ÷នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោក ផាន​ អូន​ ប្រធានក្រុមការងារចុះជួយឃុំមៀន បានចូលរួមប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំមៀន ដើម្បីស្តាប់សភាពការណ៍ការងារអនុវត្តការងាររបស់គណបក្សឃុំ និងលើកទិសដៅបន្ត ដូចខាងក្រោម៖
-បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងដាស់តឿនបង្កើនការប្រុងប្រយ័ត្ន ជំរុញការចូលរួមដោយភ្ញាក់រលឹកអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធជំងឺកូវីដ១៩។
– បន្តធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកបក្ស ដោយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ត្រូវបែងចែកកម្មវិធីចុះជាមួយលោកប្រធានសាខាបក្សភូមិទៅតាមភូមិនីមួយៗ ដើម្បីបំពេញតារាងបច្ចុប្បន្នភាពតាមគំរូថ្មីរបស់គណៈកម្មាធិការគណបក្សខេត្ត។ ពេលស្រង់ទិន្នន័យចប់សព្វគ្រប់ត្រូវប្រគល់ជូនក្រុមការងារចុះជួយឃុំ ដើម្បីចុះហត្ថលេខា។
-ចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារស្នាក់ការគណបក្សឃុំមៀន

ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោម៖
– ឧបត្ថម្ភជូនគ្រួសារសពចំនួន ១០នាក់ ចំណាយថវិកាអស់ ១,០០០,០០០ រៀល
– ឧបត្ថម្ភជូនក្រុមការងារគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ សម្រាប់រៀបចំចងក្រងបញ្ជីបក្ស ចំណាយថវិកាអស់ ៩០០,០០០រៀល
-ឧបត្ថម្ភជូនភ្នាក់ងាររៀបចំបញ្ជីបក្សចំនួន ០៣នាក់ ចំណាយថវិកាអស់ ៦០០,០០០រៀល
-ឧបត្ថម្ភថវិកាសម្រាប់រៀបចំឯកសារបញ្ជីបក្ស ចំណាយថវិកាអស់ ១៦០,០០០រៀល
-ឧបត្ថម្ភការបង់ជីវភាពបក្សប្រចាំឆ្នាំ ចំណាយថវិកាអស់ ៥៨០,០០០រៀល

សរុបថវិកាចំណាយអស់ចំនួន ៣,៣៤០,០០០ រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។