ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ បានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភថវិកាមួយចំនួនដល់លោកវរ:សេនីយ៍ឯក វណ្ណ ដាវី កំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ធាន

(ខេត្តប៉ៃលិន) ÷ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន រួមទាំងសហការី បានចុះសួរសុខទុក្ខ និងជូនគ្រឿងឧបភោគ បរិភោគ និងជួយឧបត្ថមថវិកាមួយចំនួន ដល់លោកវរៈសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ នាងខ្ញុំនិងស្នើរសុំក្រុមគ្រូពេទ្យជួយយកលោកវរះសេនីយ៍ឯកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបន្ត ជូនពរលោកឆាប់ជាសះស្បើយ ជោគជ័យភារកិច្ចបន្តទៅមុខទៀត ។

សុខទុក្ខរបស់ពុកម៉ែបងប្អូនជាសុខទុក្ខរបស់ខ្ញុំ សូមពុកម៉ែបងប្អូនគ្រប់រូបចូលរួមគោរពច្បាប់នៃប្រទេសយើងអោយបានត្រឹមត្រូវ និង ចូលរួមថែទាំសុខភាព ចាប់ផ្តើមពី អនាម័យស្អាត លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត វិធីការពារនេះដើម្បីទប់ស្កាត់ការពារមេរោគ កូវីដ-១៩ ទាំងអស់គ្នា ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។