ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីជួបជុំ រចនាសម្ព័ន្ធគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបជុំ រចនាសម្ព័ន្ធគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីរចនាសម្ព័ន្ធគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈជំនាញទាំង៤, គណៈចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ រួមទាំងសមាសភាពពីអង្គការមហាជននានា ដែលមានសមាសភាពចូលរួមប្រមាណ ២,០០០ នាក់ នៅវិមាន៧ មករា រាជធានីភ្នំពេញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។