ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខេត្តតាកែវ បំបែកសំណុំរឿងករណីឃាតកម្ម ចាក់សំលាប់កូនបំណុល ដោយឃាត់ខ្លួនស្ត្រីម្នាក់ នៅស្រុកព្រៃកប្បាស.!

(ខេត្តតាកែវ) ៖ករណីឃាតកម្មចាក់សម្លាប់រវាងកូនបំណុល និងម្ចាស់បំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវភ្លាមៗនិងកំណត់មុខសញ្ញាជនល្មើសបាន នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ផងដែរ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ កសិករ រស់នៅ ក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ស.ពជនរងគ្រោះ ត្រូវបានជនសង្ស័យ យកកាំ.បិតចុងស្រួច ចាក់ចំនួន ០៦ កាំ.បិត បណ្តាលឲ្យ បាត់បង់ជីវិត ក្នុងចំការស្លឹកគ្រៃ ។
នៅកន្លែងកើតហេតុ បន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ កាំ.បិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊ក មួយចំហៀង ពណ៌ខ្មៅ ។
តាមការស្រាវជ្រាវ ដល់ថ្ងៃទី០២ ខែឧសភា ប៉ូលិស បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ យកមក អធិការដ្ឋាន នគរបាល ស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិត ក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។