ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ការ​សាងសង់​ដំបួល​ផ្សារ​ និង​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ធំ​ ​

(កំពង់ចាម) ៖ ឯកឧត្តម​​​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹកថ្ងៃទី​៣ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ​​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ដំបួល​ផ្សារ​ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ធំ​​ ក្រុងកំពង់ចាម​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​លក់ដូរ​ប្រចាំថ្ងៃ​របស់​បងប្អូនអាជីវករ។

ដោយមើលឃើញ​នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ផងដែរថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​ ។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។