ព័ត៌មានជាតិ

រៀបចំពិធីក្រុងពាលី សុំសេចក្តីសុខចម្រើន និងសុំអោយដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក

(ព្រៃវែង) នៅថ្ងៃទី៣  ខែឧសភា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង  និងលោកជំទាវ បានអញ្ជើញរៀបចំពិធីក្រុងពលី សុំសេចក្តីសុខចម្រើន និងសុំអោយដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក នាពេលខាងមុខនេះសម្រេចបានជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ឧត្តមភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា និងលោកជំទាវ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាព និងមន្រ្ដីរាជការនៃរដ្ឋបាលខេត្តព្រៃវែងផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។