ព័ត៌មានជាតិ

ពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម នៅសាលប្រជ៉ំ នៃរដ្ឋបាលសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ លោក ខា វល័ក្ខ ដែលត្រូវបានតែងតាំងជាអភិបាលរងក្រុងកំពង់ចាម នាពេលនេះ សូមឲ្យខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ផងដែរ ។

លោកអភិបាលរងខេត្តបានបន្តថា អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ដែលទើបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖
១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
២-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ។
៣-ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ។
៤-សាមគ្គីភាពល្អក្នុងអង្គភាព។
៥-កិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព។
៦-ខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋាន ។
សូមបញ្ជាក់ថា កម្មវិធីពិធីប្រកាសចូលកាន់តំណែងនៃអភិបាលរងក្រុងកំពង់ចាមមានសមាសភាពចូលរួមមកពី៖ ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ និងប្រធានការិយាល័យចំណុះសាលាក្រុងកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។