ព័ត៌មានជាតិ

សម្ដេចតេជោ សូមអបអរសាទរ និង កោតសរសើរចំពោះក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ និង កោតសរសើរចំពោះក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ កីឡាបាល់ទះក្នុងសាល(បុរស ពូលA ) នា រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា 🇰🇭 v 🇸🇬 សិង្ហបុរី ដោយបានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល(CAM 3set -0set SGP) ដែលបានប្រកួតចប់នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃនេះ ។

ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។