ព័ត៌មានជាតិ

មន្ទីរកសិកខេត្តព្រះវិហារបានឲ្យដឹងថា “សហគមន៍កសិកម្មលើកកម្ភស់កសិករ”

ក្រសួងកសិកម្ម រុក្ខប្រមាញ និងនេសាទ នៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា៖ “សហគមន៍កសិកម្មលើកកម្ពស់កសិករ” ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយចិត្តជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)តាមកិច្ចសន្យា ដោយទទួលបានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូក្រាម ។ សម្រាប់ឆ្នាំ ២០២០ នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ មានសមាជិកចំនួន ២៨១ គ្រួសារហើយបានចុះកិច្ចសន្យារួមគ្នាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុន CACC ក្នុងបរិមាណសរុបចំនួន ៧ ៤៣៧ តោន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។