ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង

(កំពង់ចាម) ៖នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ បានយាងទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។