ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលបដិសណ្ឋារកិច្ច នូវវត្តមានខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងដំណើរអញ្ជើញដល់ទឹកដីខេត្តកំពង់ចាម

(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ អញ្ជើញទទួលបដិសណ្ឋារកិច្ច នូវវត្តមានខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងដំណើរអញ្ជើញដល់ទឹកដីខេត្តកំពង់ចាម ដើម្បីសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។