ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជាព័ត៌មានសម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ! សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick)

(ភ្នំពេញ) ៖ ក្រសួង អប់រំយុវជននិងកីឡា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!

ក្រសួងអប់រំ យុវជននិងកីឡា សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ!

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនមាន​សំបុត្រចូលរួម​ពិធីបើក-បិទ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ អាច​មកទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់នៅទីតាំង ៧នេះ ចាប់ពី​ម៉ោង ៦:៣០នាទីយប់តទៅ។

លោកអភិបាលរង បានបន្តថា, ពលរដ្ឋរាជធានីភ្នំពេញ អាចទស្សនាការផ្សាយបន្តផ្ទាល់ ពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ ៧ទីតាំងនេះ ចាប់ពីម៉ោង ៦:៣០នាទីយប់តទៅរួមមាន :

១. សួនច្បារមុខវត្តបទុមវតី

២. សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ

៣. ក្នុងបុរីប៉េងហួតបឹងស្ងោរ

៤. សួនច្បារមិត្តភាព ក្បែរក្រសួងការពារជាតិ

៥. សួនច្បារមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ

៦. សួនច្បារព្រះនាងប្រាជ្ញាបារមី

៧. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។