ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ករណីចែកចាយគ្រឿងញៀន.!

(ព្រះសីហនុ) ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបគ្រឿងញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចក្នុងព្រៃ ភូមិបត់គគី ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មន្រ្តីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សាន និត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបត់គគី ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖​
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ថង់វិចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។