ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធសមិទ្ធផលនានា នៅស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ បន្ទាប់ពីបញ្ចប់កម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋសង្កាត់វាលវង់ នាព្រឹកថ្ងៃទី១០ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដេីម្បីត្រៀមរៀបចំ​ប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានបេតុង ០៩កន្លែង នៅលើបណ្ដោយផ្លូវបេតុង ៧០បេ​ ចាប់ពីឃុំព្រែករំដេង ដល់ឃុំព្រែកពោធ៍ ស្រុកស្រីសន្ធរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលពិធីនេះនឹងមានការអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។