ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងក្រុមការងារ បន្តអញ្ជើញចុះ ពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិទី៨ ឃុំកងតាណឺង ស្រុកកងមាស

(កពង់ចាម) ៖ បន្ទាប់ពីបញ្ចប់ការពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធសមិទ្ធផល នៅក្នុងស្រុកស្រីសន្ធរ នៅវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះ ពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិទី៨ ឃុំកងតាណឺង ស្រុកកងមាស ដែលនឹងត្រូវធ្វើពិធីបញ្ចុះខ័ណ្ខសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។