ព័ត៌មានជាតិ

(ពត៌មានបន្ថែម) ករណីក្មេងស្រីម្នាក់​ចុះ​លេង​ទឹកអាង​​មុខ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ ឆក់ចរន្តអគ្គីសនីស្លាប់..!!

(ភ្នំពេញ) ៖ កុមារី​អាយុ​ជិត​១០​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆ.ក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បន្ទាប់​ពី​កុមារី​រង​គ្រោះ​បាន​ចុះ​ទៅ​លេង​ទឹក​នៅ​ក្នុង​អាង​ទឹក​សួនច្បារ​ខាង​មុខ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ ​ខែឧសភា​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ​រាជធានីភ្នំពេញ ​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក ​គេ​តែងតែ​ឃើញ​មាន​ក្មេង​ៗ​តូច​នាំ​គ្នា​មក​ចុះ​ងូតទឹក​លេង​នៅ​ក្នុង​អាង​ទឹក​ត្រង់​ចំណុច​កើតហេតុ ហើយ​សន្តិសុខ​ដែល​យាម​នៅ​ផ្សារ​ទំនើប​នោះ​តែងតែ​​ដេញ​ពួកគេ ដោយសារ​តែ​ខ្លា.ច​មាន​បញ្ហា ​ព្រោះ​នៅ​ខាងក្នុង​អាង​ទឹក​នោះ​មាន​បំពាក់​នូវ​អំ​ពូ​ល​ភ្លើង​និង​ម៉ាស៊ីនបូមទឹក​ដែល​ប្រើ​ដោយ​ចរន្តអគ្គិសនី តែ​ក្មេង​ទាំងនោះ​នៅ​តែ​មក​លេង​រហូត ហើយ​សន្តិសុខ​ក៏​បាន​ចាប់​ក្មេង​ទាំងនោះ​ និង​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​ផង​ដែរ ។
​តាម​ប្រភព​ព័ត៌មាន​បាន​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​កុមារី​រង​គ្រោះ​ និង​ក្មេង​ៗ​៣ទៅ​៤​នាក់​ទៀត​បាន​នាំ​គ្នា​ដើរមក​លួច​ងូតទឹក​លេង​នៅ​ក្នុង​អាង​ទឹក​សួនច្បារ​ត្រង់​ចំណុច​កើតហេតុ​ទៀត​។ បន្ទាប់​មក​ក្មេង​ៗ​ដែល​មក​លេង​ជាមួយ​កុមារី​រង​គ្រោះ​បាន​ងូតទឹក​លេង​នៅ​ខាង​ៗ​នៃ​អាង​នោះ​ទេ រីឯ​កុមារី​រង​គ្រោះ​បាន​ចូល​ទៅ​លេង​ដល់​កណ្តាល​អាង​ទឹក​។ ខណៈ​ពេល​នោះ​ដែល​កុមារី​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ​ក៏​ស្រាប់តែ​រឹងខ្លួន ​ហើយ​ដួល​លិច​ចូល​ទៅ​ខាងក្នុង​ទឹកតែ​ម្តង​។ ​បន្ទាប់មក​​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​នាំ​គ្នា​មក​ធ្វើការ​ជួយ​ស្រង់​កុមារី​រង​គ្រោះ​មក​លើគោក និង​បាន​បញ្ជូន​កុមារី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​ធ្វើការ​សង្គ្រោះ តែ​ជា​អកុសល​ពេល​ទៅ​ដល់​កុមារី​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ​។
បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស.ព​កុមារី​រង​គ្រោះ និង​ទីតាំង​កើតហេតុ រួច​ក៏​បាន​រក​ឃើញ​ថា​នៅ​ចំណុច​ដែល​កុមារី​រង​គ្រោះ​លេង​នោះ​មាន​ខ្សែភ្លើង​ដែល​ដាច់​រលាត់​ ហើយ​សមត្ថកិច្ច​ក៏​បាន​ឡោម​ព័ទ្ធ​​កន្លែង​​កើតហេតុ​ជា​បណ្តោះអាសន្ន​។
ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​សន្និដ្ឋាន​ថា​ កុមារី​រង​គ្រោះ​បាន​ស្លា.ប់​ដោយសារ​ចរន្តអគ្គិសនី​ឆ.ក់​ប្រាកដ​មែន​។ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស.ព​កុមារី​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។