ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឡាច សំអូន ដែលត្រូវជាឪពុកបង្តើតរបស់លោក ឡាច ភីរ៉ាត់ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៤៩នាទីរសៀល ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសក ឡាច សំអូន សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។