ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឡាច សុីមអូន ត្រូវជាឪពុកបង្កើតរបស់លោក ឡាច ភីរ៉ាត់

(ព្រៃវែង) ៖ នៅថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឡាច សុីមអូន ត្រូវជាឪពុកបង្កើតរបស់លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្តព្រៃវែង ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៤៩នាទីរសៀល ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឧបាសក ឡាច សុីមអូន គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងបងប្អូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រោលជ្រៅពុំមានអ្វីមកប្រៀបផ្ទឹមបាន និងប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តទាំងអស់។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ យេីងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក លោក ឡាច សុីមអូន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។