ព័ត៌មានជាតិ

លោកស្រី ប៉ាង ដានី និងសហការី ចុះជួបសួរសុខទុក្ខដល់រងគ្រោះ ចំនួន ០៣នាក់ ដែលរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តបុកគ្នាបណ្ដាលអោយមានអ្នកស្លា.ប់ ៤ នាក់ រងរបួសធ្ងន់ ៤នាក់

(កំពង់ចាម) ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី ចុះជួបសួរសុខទុក្ខដល់រងគ្រោះ ចំនួន ០៣នាក់ ដែលរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តបុកគ្នាបណ្ដាលអោយមានអ្នកស្លា.ប់ ៤ នាក់ រងរបួសធ្ងន់ ៤នាក់ កាលពីរសៀលថ្ងៃអាទិត្យ ទី១៤ ខែឧសភា នៅចំណុច ភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។