ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងកងរាជអាវុធហត្ថខេត្តកណ្ដាល

(កណ្ដាល) ÷រសៀលថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ សូមថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងបី ជាពិសេសកងកម្លាំងរាជអាវុធខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជន និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះដែរ អភិបាលខេត្ត ក៍បាននាំយកថវិកាដើម្បីឧបត្ថម្ភជូនដល់ កងកម្លាំងរាជអាវុធហត្ថខេត្តកណ្តាល ដោយក្នុងម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល និងប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន៨លានរៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។