ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ ១) កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២) កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និង៣) កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេស អាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា នឹងអនុម័តលើឯកសារមួយចំនួនដើម្បី អនុវត្តក្នុងគោលដៅលើកកំពស់ប្រព័ន្ធសិវត្ថភាពចំណីអាហារ ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវិដ១៩ជាដើម។
ចំពោះលទ្ធផលនៃកិច្ចប្រជុំទាំង៣នេះ ក្រសួងនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនីមួយៗនៅពេលក្រោយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។