ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យមើលសមិទ្ធិនានា នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ និងបួងសួងសសេចក្ដីសុខចម្រើន

(ភ្នំពេញ) ÷សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ​ នា​រសៀល​ថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​២០២០​នេះបន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល​នានា​នៅក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ និងបួងសួងសុំសេចក្តីសុខចម្រើន
(ភ្នំពេញ)÷ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយបញ្ជាក់ថា៖ វា​ជា​ប្រវត្តិសាស្ត្រ​ជោគជ័យ​យ៉ាង​ធំធេង​របស់​កម្ពុជា នាពេលនេះ​ដែល​ប្រេង​នៅក្នុង​ឈួងសមុទ្រ​របស់​កម្ពុជា បាន​ស្រក់​ចេញ​ចំ​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​របស់​កម្ពុជា ដែល​បានកើត​ចេញពី​គោល នយោបាយ ឈ្នះ ឈ្នះ​នោះ​។​
សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែង​ឲ្យ​ដឹងថា ដំណក់​ប្រេងកាត​ដំបូង​របស់​កម្ពុជា បាន​កើត​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​នយោបាយ​ឈ្នះ ឈ្នះ ហើយនឹង​រៀបចំ​ឆ្លាក់​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ នាពេល​ខាងមុខនេះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗបានដឹង​។​
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «កិច្ចការងារប្រវត្តិសាស្ត្រយោធា បានក្លាយជាកិច្ចការងារមួយដ៏មានសារសំខាន់បំផុតដែលជួយជំរុញ និងលើកតម្កើងនយោបាយឈ្នះឈ្នះ គឺបានចូលរួមបង្ហាញគុណតម្លៃឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយប្រសិទ្ធភាពនយោបាយឈ្នះឈ្នះ វាបានគ្របដណ្តប់ពាសពេញគ្រប់ទិសទីទាំងអស់ ក្នុងប្រទេសកម្ពុជា»។

ជាមួយនឹងសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា បើទោះបីប្រទេសកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ក្តី ប៉ុន្តែមិនបានរារាំងដល់ការងារជំរុញគុណតម្លៃសុខសន្តិភាព ដែលកម្ពុជាទទួលបាននៅរយពេល ២២ឆ្នាំមកនេះនោះទេ។

«រឿងនេះពេលវេលា មិនទាន់អនុញ្ញាតឱ្យខ្ញុំនិយាយគ្រប់គ្រាន់ទេ ប៉ុន្តែ គឺចាប់បាច់ណាស់ ដើម្បីខ្ញុំនិយាយឱ្យបងប្អូនមួយចំនួន ស្ថាប័នខ្លះ អ្នកខ្លះ មនុស្សខ្លះឱ្យយល់ច្បាស់អំពីប្រវត្តសាស្ត្រយោធាដែលយើង បាននឹងកំពុងធ្វើនេះ វាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែពង្រឹងអធិបតេយ្យភាព របស់ខ្លួនទេ តែវាជាការរួមចំណែកយ៉ាងខ្លាំងបំផុតគាស់រំលើងមកពីមនុញ្ញផលទាំងឡាយ នៃនយោបាយឈ្នះឈ្នះ»។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានចូលរួម និងគាំទ្រការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាទទួលបានយ៉ាងលំបាក ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅព្រឹក​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អះអាង​ថា កម្ពុជា​បានចាប់ផ្តើម​ទទួល​ដំណក់​ប្រេង​លើកដំបូង​របស់ខ្លួន​ហើយ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុ​ជាដោយក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា «​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​(២៩​ធ្នូ​១៩៩៨–២៩ ធ្នូ ២០២០)​។ ថ្ងៃទី២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់ យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើក ដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០​នេះ​»​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏​មហោឡារិក​នេះ សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ជាមួយនិង​រាជរដ្ឋាភិបាល​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នាពេល​កន្លង​មក ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។