ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងរោងចក្រកាត់ដេរស្បែកជេីង​ កាលីនតុន​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងរោងចក្រកាត់ដេរស្បែកជេីង​ កាលីនតុន​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធានទី១​ ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមការងារចុះជួយខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនកម្មករ កម្មការនី ចូលរួមប្រមាណ ជិត ៧.០០០ នាក់ នៅរោងចក្រ កាលីនតុន ស្ថិតក្នុងស្រុកជើងព្រៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។