ព័ត៌មានជាតិ

កម្លាំងនគរបាល បង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ខ្លួនស្ដ្រី៣នាក់ រឹបអូសថ្នាំញៀនទម្ងន់១៥០គីឡូក្រាម.!

(ភ្នំពេញ) ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ដោយចាប់ខ្លួនបានស្ដ្រីជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀន៤ប្រភេទ សរុបទម្ងន់ប្រមាណ១៥០គីឡូក្រាម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កម្លាំងនគរបាលជំនាញចាប់ខ្លួនបានជនសង្ស័យជាស្ដ្រី ចំនួន៣នាក់ ដកហូតបានថ្នាំញៀន៤ប្រភេទ សរុបទម្ងន់ប្រមាណ១៥០គីឡូគ្រាម និងរថយន្ដមួយគ្រឿង។

នាយឧត្តមសេនីយ៍បានអះអាងទៀតថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្ដបើកការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ និងប្រឆាំងការសម្អាតប្រាក់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។